ទាហានកម្ពុជាពលី ៥ នាក់ និងរបួស ២១ នាក់ ខណពលរដ្ឋស្លូតត្រង់ស្លាប់ ៨ នាក់ និងរបួស ៥០ នាក់ ក្នុងការប្រយុទ្ធគ្នារយៈពេល ២ ថ្ងៃ                          

តាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា ការប្រយុទ្ធគ្នារយៈពេលពីរថ្ងៃកន្លងមកនេះ បណ្ដាលឲ្យទាហានកម្ពុជា ចំនួន ៥ នាក់បានពលីជីវិត និងរងរបួសចំនួន ២១ នាក់។ ទន្ទឹមនោះថៃបាន និងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៊ីវិលកម្ពុជាចំនួន ៨ នាក់បានស្លាប់ និងរងរបួសចំនួន ៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕

Written by 

Related posts

Leave a Comment