រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា អ៊ីស្រាអែល ចាត់ទុកភាពជារដ្ឋប៉ាឡេស្ទីនថាជាការគំរាមកំហែងដល់សន្តិសុខខ្លួន ហើយនឹងមិនអនុញ្ញាតឱ្យបង្កើតរដ្ឋនេះឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយដោយអត្ថាធិប្បាយលើការសម្រេចចិត្តរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន។
លោក Katz បានសរសេរនៅលើបណ្តាញសង្គមថា យើងនឹងមិនអនុញ្ញាតឱ្យមានការបង្កើតអង្គភាពប៉ាឡេស្ទីនដែលបំផ្លាញសន្តិសុខយើងនោះទេ ហានិភ័យ និងរំលោភសិទ្ធិជាប្រវត្តិសាស្ត្រចំពោះទឹកដីអ៊ីស្រាអែល។
ទន្ទឹមនោះ លោក បានថ្កោលទោសការសម្រេចចិត្តរបស់លោក Macron ថាជាភាពអាម៉ាស់ និងជាការប្រមាថចំពោះអំពើភេរវកម្ម ក៏ដូចជាការផ្តល់ឱកាស និងការគាំទ្រដល់ភេរវករ ដូចជាក្រុមហាម៉ាស ដែលប្រព្រឹត្តការសម្លាប់រង្គាលយ៉ាងធ្ងន់ធ្ងរបំផុតលើប្រជាជនជ្វីហ្វ ចាប់តាំងពីសម័យនៃការសម្លាប់រង្គាល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Macron ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយហៅវាថាទង្វើនេះគឺគាំទ្រភេរវកម្ម។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ទីក្រុងប៉ារីស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅក្នុងសម័យប្រជុំខែកញ្ញា នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

ដោយ៖ ពេជ្រ