រុស្ស៊ី វាយប្រហារមជ្ឈមណ្ឌលប្រវត្តិសាស្ត្រអ៊ុយក្រែន ដែលចុះបេតិកភណ្ឌពិភពលោក«ជាទង្វើខុសច្បាប់ធ្ងន់ធ្ងរ»

អ៊ុយក្រែន និងរុស្ស៊ី បានវាយប្រហារគោលដៅទៅវិញទៅមក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាដោយផ្ទាល់ខ្លីៗរវាងភាគីទាំងពីរបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើនណាមួយលើជំហានដើម្បីបញ្ចប់សង្រ្គាមជិត ៣ ឆ្នាំកន្លះ។

កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារចុងក្រោយបង្អស់ដោយយន្តហោះគ្មានមនុស្សបើកលើកំពង់ផែ Odesa នៃសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សម្នាក់ របួសយ៉ាងតិច ៤នាក់ និងរងការខូចខាតមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ផងដែរ។

អភិបាលតំបន់ លោក Oleh Kiper បាននិយាយថា ផ្សារ Pryvoz ដ៏ល្បីល្បាញដែលជាបេះដូងនៃនៅតំបន់ Odesa ក៏ស្ថិតក្នុងចំណោមកន្លែងដែលរងការវាយប្រហារ។

ក្រុមមន្ត្រី បានឲ្យដឹងថា ទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែននៅភាគឦសាន មនុស្ស ២ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៣៣ នាក់រងរបួស។

គួរបញ្ជាក់ថា កិច្ចចរចារវាងភាគីទាំង ២ កន្លងមក គឺមិនសម្រេចអ្វីនោះទេ ពោលគឺការប្រយុទ្ធនៅតែបន្ត ការសម្លាប់ជនស៊ីវិល និងបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment