អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះ បានទទួលប្រាក់ពីមេការ «Online Scam» ដើម្បីដោះមនុស្ស ចំនួន ០៥នាក់ (ចិនម្នាក់ និងវៀតណាម០៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធី៕


