ជនជាតិប៉ាឡេស្ទីន ១៥នាក់ ដាច់ពោះស្លាប់នៅហ្គាហ្សា ខណៈរួមមានកុមារ ៤នាក់

ជនជាតិប៉ាឡេស្ទីនចំនួន ៨៥ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស កាលពីយប់ថ្ងៃអង្គារ ជាលទ្ធផលនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។

ទីភ្នាក់ងារសារព័ត៌មាន WAFA បានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែល បន្តការវាយប្រហារដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៥ នាក់ រួមទាំង ៣១ នាក់ ដែលរង់ចាំអាហារនៅឯចំណុចចែកចាយជំនួយមនុស្សធម៌។

ដោយឡែក យោងតាមសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៥នាក់ រួមទាំងកុមារ ៤ នាក់ ស្លាប់ដោយសារការអត់ឃ្លាន នៅតំបន់ហ្គាហ្សាស្ទ្រីប។

ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ខ្មាំង។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហារនេះថាជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅលើប្រាសាទភ្នំក្នុងទីក្រុងចាស់របស់ហ្សេរុយសាឡឹម។ ជាការឆ្លើយតប អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងរង្វង់មួយ ដើម្បីរុះរើរចនាសម្ព័ន្ធយោធា នយោបាយរបស់ក្រុមហាម៉ាស និងជួយសង្គ្រោះអ្នកដែលត្រូវបានចាប់ជំរិតទាំងអស់ ហើយចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅនៅក្នុងប្រទេសលីបង់ និងស៊ីរី៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment