តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានបញ្ជាក់ថា Crystal Palace បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹង UEFA ដែលដកក្លិបខ្លួនចេញពីក្របខ័ណ្ឌ Europa League ដោយចោទប្រកាន់ថា បានបំពានលើបទប្បញ្ញត្តិកម្មសិទ្ធិពហុក្លិប ខណៈសាលក្រមត្រូវបានគេរំពឹងនឹងប្រកាសត្រឹមថ្ងៃទី ១១ខែសីហា។
កាលពីដើមខែនេះ UEFA បានបញ្ជាក់ថា ម្ចាស់ពានរង្វាន់ FA Cup ក្លិប Crystal ត្រូវបានគេបណ្តេញចេញពី Europa League ហើយនឹងជំនួសមកវិញក្នុងការប្រកួត Conference League 2025-26។
គួរឲ្យដឹងថា ការសម្រេចរបស់ UEFA ខាងលើគឺដោយសារហេតុផលថាក្លិបនេះមានលោក John Textor ជាម្ចាស់ភាគហ៊ុនរួមជាមួយក្លិបបារាំង Olympique Lyonnais ហើយក៏ជាប្រធានក្រុមរបស់ Eagle Football Group ដែលខុសទៅនឹងលក្ខខណ្ឌច្បាប់ ៕
