ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឪឡោក បានឃាត់ខ្លួនយុវជនចំនួន៤ នាក់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ករណីបង្ហោះម៉ូតូតាមផ្លូវសារធារណៈ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះដោយគ្រាន់តែនាំយកមកណែនាំអបរំធ្វើកិច្ចសន្យាហើយក៏ឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែសមត្ថកិច្ចបានដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ៣ ខែ ជាការព្រមាន៕



