តាកែវ ៖ នៅថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យមើលបេក្ខជន មកស្នើសុំដាក់ពាក្យ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូល បម្រើការងារនៅពន្ធនាគារខេត្តតាកែវ ។

សូមជម្រាបជូនដែរថា សម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្ត មាន មន្រ្តីពន្ធនាគារ ចំនួន ២៣រូប និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ផ្នែកសុខាភិបាល សរុបចំនួន ៣នាក់ វេជ្ជបណ្ឌិត ១នាក់ និងគិលានុបដ្ឋាក ២នាក់ ។
ទីតាំងចែកពាក្យនៅ អតីតសណ្ឋាគារខេត្ត (អូតែលខេត្ត) ខាងជើងសាលាខេត្ត វេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលវេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី តាមកាលបរិច្ឆេទដូចខាងក្រោម៖ ផ្ដល់ពាក្យ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥៕តាកែវ



