ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានឱ្យតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានមកវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ស្បែកជើង ខណៈវិស័យនេះបានស្រូបកម្លាំងពលកម្មយ៉ាងច្រើន។

បច្ចុប្បប្បន្ននេះនៅទូទាំងប្រទេសកម្ពុជាមានរោងចក្រសហគ្រាសជាច្រើនបានសាងសង់និងដាក់ឱ្យដំណើររាល់ថ្ងៃ ដោយស្របកម្លាំងពលកម្មជាច្រើនសែននាក់ នេះមិនទាន់និយាយពីផលប្រយោជន៍ផ្សេងៗដែលកើតចេញពីវិស័យផងទេ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ំទំងកម្ពុជាចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ហើយឈានដល់កម្រិតកំពូល គឺត្បូងពេជ្រ។ ដោយប្រទេសចិន ជាប្រទេសមហាអំណាចទី២ លើពិភពលោក។ ដូច្នេះ វត្ដមានរបស់ចិនគឺសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឯកត្តមបញ្ជាក់ថា៖«ក្នុងរយៈពេល៦ខែដើឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិនបានបោះទុនវិនិយោគប្រមាណជាង៣,២ពាន់លានដុល្លារអាមេរិក ស្មើនិង៥៦,២៣ភាគរយនៃការបោះទុកវិនយោគសរុបនៅក្នុងប្រទេសកម្ពុជា។ តាមតួលេខនេះបង្ហាញឱ្យឃើញច្បាស់ថា ចិនបានផ្ដល់ភាពសំខាន់មកដល់កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្ដិការដ៏ល្អជាមួយជាមិត្ដភ័ក្រដ៏ល្អរបស់ខ្លួន ដើម្បីជួយជ្រុំជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេស បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស៊ីជម្រៅមិនថាប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងអ្នកវិនិយោគ ដែលនេះបង្ហាញអំពីប្រទេសចិនបានដើរតួនាទីយ៉ាងមានសារសំខាន់នៃវត្ដមានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាស្ទើគ្រប់វិស័យ»។

លោកគឹមចាន់ សំណាង ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានយល់ស្របថា ប្រទេសចិនពិតជាបានរួមចំណែកសំខាន់ ក្នុងសាងសង់រោងចក្រសហគ្រាស ដែលបានបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។
លោកបន្ថែមថា៖«អ្នកវិនិយោគភាគច្រើនជាជនជាតចិនមកបណ្តាក់ទុនវិនិយោគលើរោងចក្រសហគ្រាសដែលបានដើរតួនាទីសំខាន់»
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឱ្យដឹងថា រយៈពេលតែ៦ខែឆ្នាំ២០២៥នេះ បានអនុម័តគម្រោងវិនិយោគចំនួន៣៧៣ ដែលមានទុនវិនិយោគ៥,៨ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួន២៥៥ពាន់កន្លែង។ ក្នុងនោះ វិនិយោគិនចិនបានដាក់ទុនវិនិយោគច្រើនជាងគេដែលមានចំណែករហូតដល់ ៥៦,២៣ភាគរយ ៕
