នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃដែលថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយដាក់ចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស» ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានរបស់ខ្លួនរងរបួសកាលពីពេលថ្មីៗនេះ។
ប៉ុន្តែក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ៕



