ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានធ្វើដំណើរទៅដល់ទឹកដីប្រទេសអេស្ប៉ាញ ដើម្បីចុះកិច្ចសន្យាខ្ចីជើងជាផ្លូវការ ១រដូវកាលលេងឱ្យក្លិប FC Barcelona ។
Rashford វ័យ ២៧ឆ្នាំ បានធ្វើដំណើរទៅដល់តំបន់ Catalan កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានការអនុញ្ញាតពី Manchester United ដើម្បីលេងខ្ចីជើង ១រដូវកាលជាមួយក្រុមអ្នកមានបុណ្យ ដែលជាជើងឯកលីគ La Liga រដូវកាលមុន។
Man Utd បានផ្តល់ភ្លើងខៀវដល់ Rashford ដើម្បីចាកចេញពីទឹកដី Old Trafford ដោយជាបឋមខ្ចីជើង ១២ខែ ជាមួយនឹងជម្រើសទិញដាច់ទៀតផង សមតាមបំណងរបស់ Rashford ផងដែរដែលធ្លាប់បានអះអាងកាលពីធ្នូ ឆ្នាំ២០២៤ ព្រោះចង់ស្វែងរកការប្រកួតប្រជែងថ្មី ក្រោយពេលមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកបិសាចក្រហម លោក Ruben Amorim ផងនោះ៕
