យប់នេះ U-23 កម្ពុជា ត្រូវការឈ្នះវៀតណាម ដាច់ខាត ដើម្បីឡើងវគ្គបន្តពាន​ ASEAN U23 Mandiri Cup

នៅវេលាម៉ោង២០:០០នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ នឹងតតាំងជាមួយក្រុមខ្លាំងវៀតណាម  ក្នុងជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់ ASEAN U23 Mandiri Cup 2025 នាកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការប្រកួតបើកឆាក U-23 កម្ពុជា ស្មើឡាវ ១-១ ខណៈវៀតណាម យកឈ្នះឡាវ ៣-០ ។ ដូច្នេះការប្រកួតទល់នឹងវៀតណាម យប់នេះ U-23 កម្ពុជា ត្រូវការឈ្នះ​ដាច់ខាត ដើម្បីឡើងវគ្គបន្តពានខាងលើ ប៉ុន្តែ​បើសិនជា​ស្មើ​ឬក៏​ចាញ់​ គឺ​អស់​ឱកាស​ហើយ៕

Written by 

Related posts

Leave a Comment