បទវិភាគ ៖ តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត

ប៉ុន្មានថ្ងៃជាប់មកនេះ នៅនឹងកន្លែងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៣ តំណាងសហគ្រាសពហុជាតិជាច្រើនបាននាំគ្នាថ្លែងថា “យើងអាចរកឃើញក្រុមហ៊ុនផ្គត់ផ្គង់ដ៏ល្អជាច្រើនបានក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ” “ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមិនត្រឹមតែមានលក្ខណៈដ៏ពេញលេញនិងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏មានការឆ្លើយតបយ៉ាងឆាប់រហ័សផងដែរ” “វាគឺជាយុថ្កាលំនឹងស្ថិរភាពសម្រាប់ធានាផលិតកម្មរបស់សហគ្រាស” ។ល។

ក្នុងនាមជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់សម្រាប់ការគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានទាក់ទាញពាណិជ្ជករចំនួន១២០០ឱ្យទៅចូលរួម ក្នុងនោះ ចំនួនពាណិជ្ជករចូលរួមពិព័រណ៍របស់សហរដ្ឋអាមេរិកបានកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុនដែលឈរនៅលំដាប់ថ្នាក់ទីមួយក្នុងចំណោមពាណិជ្ជករបរទេសដែលចូលរួមពិព័រណ៍ ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនិងបំណងសហប្រតិបត្តិការដែលបានចុះហត្ថលេខានិងសម្រេចបាននៅហ្នឹងកន្លែងមានចំនួនសរុបជាង ៦០០០ ។ លើសពីនេះទៅទៀត ពិព័រណ៍លើកនេះក៏បានបង្កើត”លើកដំបូង”ជាច្រើនផងដែរ ពោលគឺ បង្កើតសហព័ន្ធពាណិជ្ជករចូលរួមពិព័រណ៍ជាលើកដំបូង បង្កើតប្លុកពិព័រណ៍ពិសេសសម្រាប់ខ្សែសង្វាក់ច្នៃប្រឌិតថ្មីជាលើកដំបូង រៀបចំធ្វើសកម្មភាពធ្វើបទបង្ហាញពីផលិតផលថ្មីជាលើកដបូង ដូចជាប្លុកដាក់តាំងបង្ហាញនៃពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិជាលើកដំបូងជាដើម អ្វីដែលគួរឱ្យលើកឡើងនោះគឺ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានផ្តោតសំខាន់ទៅលើ”ខ្សែសង្វាក់ផ្គត់ផ្គង់”ដែលលើកទឹកចិត្តឱ្យសហគ្រាសខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធចូលរួមពិព័រណ៍ ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន Apple បានរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកចំនួនបីដើម្បីចូលរួមពិព័រណ៍ដែលបង្ហាញពីកម្លាំងទាក់ទាញនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ។

ភាពកក់ក្តៅយ៉ាងខ្លាំងនិងលទ្ធផលជាផ្លែផ្កានៃការតាំងពិព័រណ៍លើកនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវតម្រូវការជាបន្ទាន់របស់អ្នកផងទាំងពួងចំពោះការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ «របាយការណ៍ស្តីពីការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល»និងសន្ទស្សន៍ពាក់ព័ន្ធដែលចេញផ្សាយនៅក្នុងពិព័រណ៍លើកនេះបានបង្ហាញឱ្យឃើញថា ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺមានភាពផុយស្រួយបង្គួរ ។ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤ អត្រាកំណើនចម្រុះនៃសន្ទស្សន៍ជំរុញ សន្ទស្សន៍តភ្ជាប់និងសន្ទស្សន៍នវានុវត្តន៍ គិតជាមធ្យមក្នុងមួយឆ្នាំៗគឺ ១៨,១ ភាគរយ ៧,៧ ភាគរយនិង ១៣,៧ ភាគរយដោយឡែកពីគ្នា ចំណែកអត្រាកំណើនចម្រុះនៃសន្ទស្សន៍ភាពធន់ គិតជាមធ្យមក្នុងមួយឆ្នាំៗមានត្រឹមតែ ៣,៤ ភាគរយប៉ុណ្ណោះ ។ ក្នុងបរិបទបែបនេះ ប្រជាប្រិយភាពខ្លាំងនៃពិពណ៌លើកនេះបានបង្ហាញពីបញ្ហាចម្បងបំផុតមួយដែលថា អ្នកផងទាំងពួងត្រូវការ”តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត” ។

តាមពិតទៅ ពីកាហ្វេមួយកែវដល់កុំព្យូទ័រមួយគ្រឿង សុទ្ធតែមិនអាចឃ្លាតឆ្ងាយពីកិច្ចសហការដ៏ស្អិតល្មួតនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលនោះទេ ។ ឧទាហរណ៍ដូចជា រថយន្តឆ្លាតវៃមួយគ្រឿងបានគ្របដណ្តប់លើរាប់សិបវិស័យនិងរាប់ម៉ឺនសហគ្រាស។ បើនិយាយចំពោះសហគ្រាស ប្រសិទ្ធភាពហាក់បីដូចជាជីវិត ។ ក្នុងនាមជាប្រទេសតែមួយគត់លើទូទាំងពិភពលោកដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ ប្រទេសចិនអាចជួយសហគ្រាសឱ្យរកឃើញក្រុមហ៊ុនផ្គត់ផ្គង់បានយ៉ាងឆាប់រហ័ស រហូតដល់អាច”បំពេញតម្រូវការដ៏ស្មុគស្មាញ”ទៀតផង ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែខ្សែសង្វាក់ផ្គត់ផ្គង់សកលដើរតួនាទីដោយស៊ីសង្វាក់គ្នាប៉ុណ្ណោះ ទើបអាចពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងពិតប្រាកដបាន ។ ក្នុងនាមជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញនិងជាប្រទេសធំខាងឧស្សាហកម្មកម្មន្តសាលលើទូទាំងពិភពលោក ប្រទេសចិនបន្តលើកកម្ពស់ការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធនិងជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ដែលបានរួមចំណែកជាភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ៕

Written by 

Related posts

Leave a Comment