ក្លិបបាល់ទាត់បឹងកេត ជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា លោក សាប៊ូន វិនតា គឺជានាយកបច្ចេកទេសថ្មីរបស់ក្លិប ចាប់ពីពេលនេះតទៅ បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិបគិរីវង់សុខសែនជ័យ ។
សូមរំលឹកផងដែរថា លោកសាប៊ូន វិនតា ធ្លាប់បំរើការងារនៅក្លិបបឹងកេត អំឡុងឆ្នាំ ២០២២-២០២៣ ក្នុងនាមជានាយកអភិវឌ្ឍយុវជន ។
សម្រាប់បេសកកម្មការងារនៃការត្រលប់មកវិញក្នុងនាមជានាយកបច្ចេកទេស លោក សាប៊ូន វិនតា នឹងរៀបចំថ្នាលយុវជនរបស់ក្លិបដែលកំពុងមានទាំង ០៣កម្រិតអាយុ ( អាយុក្រោម ១៤ឆ្នាំ, អាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ) ក្រុមបាល់ទាត់នារីក្លិបបឹងកេត និងសាលាបាល់ទាត់ក្លិបបឹងកេត ឱ្យស្ថិតលើគន្លងផ្លូវដែលជាទិសដៅស្នូលរបស់ក្លិបបឹងកេត៕
