ចំណាប់ខ្មាំង​ថៃ​ ៥​ នាក់ ដែលដោះលែងពីហ្កាហ្សា បាន​​មកដល់​ស្រុកកំណើត​វិញ​ហើយ

ពលករ​ថៃ​៥​នាក់​ដែល​ត្រូវ​ក្រុម​អ៊ីស្លាម​ហាម៉ាស​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​ហ្គាហ្សា​ស្ទ្រីប​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ ខណដែលក្រុមហាម៉ាស់បាននឹងកំពុងដោះលែងចំណាប់ខ្មាំងជាដំណាក់កាលៗក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយចាប់តាំងពីបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍បានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា។

ពលករថៃទាំងប្រាំនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងខែតុលាឆ្នាំ​ ២០​២​៣​។ ​ ពួកគេត្រូវបានដោះលែងកាលពីចុងខែមុន ក្រៅក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង។ ពួក​គេ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ព្រលាន​យន្តហោះ​ក្បែរ​ទីក្រុង​បាងកក​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យម្សិលមិញ។

ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ​ថា គាត់​រីករាយ​ណាស់​ដែល​គាត់​អាច​វិល​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព ហើយ​អរគុណ​ដល់​មនុស្ស​ជា​ច្រើន​ដែល​បាន​គាំទ្រ​ពួកគេ។

រដ្ឋាភិបាល​ថៃ​និយាយ​ថា គ្មាន​អតីត​ចំណាប់ខ្មាំង​ទាំង ៥ នាក់​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ទេ។

កម្មករថៃចំនួន 46 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមហាម៉ាស និងការប្រយុទ្ធគ្នាដែលបានកើតឡើង។

មកទល់ពេលនេះ ជនជាតិថៃចំនួន ២៨នាក់ ត្រូវបានដោះលែង។  រដ្ឋាភិបាល​ថៃ​និយាយ​ថា ម្នាក់​ទៀត​កំពុង​ជាប់​ឃុំឃាំង ហើយ​កំពុង​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ធានា​ការ​ដោះលែង​ជន​នោះ​ចេញ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment