សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចដាក់បម្រាមអតីតអាជ្ញាកណ្តាល Premier League គឺលោក David Coote ក្រោយរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងវីដេអូកាលព្រឹត្តិការណ៍ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។
មុបសម្រេចដាក់ពិន័យ UEFA ក៏បានបើកការស៊ើបអង្កេតបន្ថែម ក្រោយឃើញសារព័ត៌មាន The Sun បង្ហោះរូបភាពដោយមានភ្ជាប់លោក Coote ពាក់ព័ន្ធនឹងសារធាតុញៀននាអំឡុងធ្វើអាជ្ញាកណ្តាលកម្មវិធី European Championship កាលពីរដូវក្តៅមុន មុនឈានដល់ការដកបញ្ឈរជើងពីការប្រកួតនៅអឺរ៉ុបនានា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
UEFA បានចោទប្រកាន់ Coote ថា «បានប្រព្រឹត្តខុសទៅនឹងក្រមសីលធម៌ ដែលទាមទារដាក់ទណ្ឌកម្មជាចាំបាច់ ដោយបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ ជាពិសេស UEFA ធ្លាក់ទៅក្នុងភាពមិនសមរម្យ»។
យ៉ាងណាមិញ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ The Sun កាលពីខែមុន លោក Coote បានបង្ហើបថា រូបលោកជាជនភេទទី៣ មួយរូប និងបានសុំទោសផងដែរ ពីទង្វើខុសឆ្គងកន្លងមកផងដែរ៕
