មនុស្ស២នាក់ស្លាប់និង៤នាក់ទៀតរបួសធ្ងន់ស្រាល រថយន្តដឹកគ្រាប់ស្វាយចន្ទីឡើងចំណោទមិនរួចរយ៉ែថយក្រោយក្រឡាប់

ខេត្តរតនគិរី÷ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកគ្រាប់ស្វាយចន្ទី ខណៈឡើងចំណោទមិនរួចក៏បានរអិលរយ៉ែថយក្រោយក្រឡាប់ដោយខ្លួនឯងស្លាប់មនុស្សពីរនាក់និង ៤នាក់ផ្សេងទៀតបានរងរបួសធន់និងស្រាល ខណ:បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវក្រាលក្រួសក្រហម ត្រង់ចំណុចមុខផ្ទះឈ្មោះ ក្រាម កាំផន ស្ថិតក្នុងភូមិតាង៉ោច ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

លោក ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9562 បើកបរដោយឈ្មោះ យា សុខគង់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានស្រុកកំណើតនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកន្សែង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រងរបួសស្រាល។អ្នករងរបួសធ្ងន់និងស្រាលទាំងនេះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តបានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។

អ្នករួមដំណើរលើរថយន្តចំនួន៥នាក់ ទី១-ឈ្មោះ ខិន ស៊ីធាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្រូច ឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី របួសធ្ងន់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ជាអកុសល្យក៏បានស្លាប់។

ទី២-ឈ្មោះ អៀង សងឡេង  ភេទប្រុស អាយ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់។

ទី៣-ឈ្មោះ នុត ចាន់ថុល  ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់។

ទី៤-ឈ្មោះ រ៉ា តយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់។

ទី៥-ឈ្មោះ ធឿន ខៀវ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់។

លោក ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ បានបញ្ជាក់ថា មូលហេតុដោយសាររថយន្តខាងលើឡើងចំណោទមិនរួចក៏រអិលថយក្រោយទើបបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។

ក្នុងនោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុឃាត់ខ្លួនអ្នកបើកបរយកមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ហើយសាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន រថយន្តខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត៕

Written by 

Related posts

Leave a Comment