នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ ឯកឧត្ដមបណ្ឌិត ហ៉ឺ វីរ: តំណាងឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញរៀបចំពិធីសែនក្រុងពាលី ដើម្បីរៀបចំព្រឹត្តិការណ៍អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យការហាត់សមសម្តែងសិល្បៈទស្សនីយភាពរបស់សិល្បករ សិល្បការិនី សម្រាប់ពិធីបើកព្រឹត្តិការណ៍ផងដែរ៕






