ទឹកជំនន់បង្កឡើងដោយភ្លៀងមូសុងនៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​ ៦៣​នាក់​ ក្នុង​រយៈពេល​ ២៤​ម៉ោង

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៦៣នាក់ស្លាប់ និងរបួស ២៩០នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង កាលពីព្រឹកថ្ងៃពុធ។

យោង​តាម​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ភាគ​ច្រើន​ស្លាប់ ដោយសារលង់​ទឹក និងត្រូវ​ចរន្ត​អគ្គិសនី​ឆក់ អំឡុងទឹកជំនន់វាយប្រហារនេះ។

អាជ្ញាធរនៅក្នុងទីក្រុង Rawalpindi ជាប់នឹងរដ្ឋធានី Islamabad បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ឲ្យអ្នកដែលរស់នៅក្បែរទន្លេងាយរងគ្រោះដែលហូរកាត់ទីក្រុង ប្រញាប់ជម្លៀសចេញ។

តួលេខចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ជិត ១៨០ នាក់ ចាប់តាំងពីភ្លៀងមូសុង បានចាប់ផ្តើមគ្របដណ្ដប់ កាលពីចុងខែមិថុនាមក។

ទឹកជំនន់ នាំឲ្យបិទផ្លូវជាច្រើននៅទូទាំងរដ្ឋ Punjab ខណជើងហោះហើរមួយចំនួនត្រូវលុបចោល និងពន្យារពេល។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរដ្ឋ លោកស្រី Maryam Nawaz បាននិយាយថា មានការប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួន និងជំរុញឱ្យអ្នកស្រុកគោរពតាមគោលការណ៍ណែនាំសុវត្ថិភាព ហើយស្ថាប័នរដ្ឋាភិបាល ក៏កំពុងធ្វើការដោយការខិតខំប្រឹងប្រែងបំផុត៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment