Liverpool កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eintracht Frankfurt កីឡាករ Hugo Ekitike ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៧០ លានផោន។
ប្រភពជាច្រើនបានបង្ហាញថា Liverpool មានបំណងចង់ឱ្យការផ្ទេរនេះបញ្ចប់នៅចុងសប្តាហ៍នេះ ក្រោយពេលពួកគេហ៊ានឱ្យលើសសារិកាព្រៃ Newcastle United ដែលហ៊ានត្រឹមតែ ៧០លានផោនសម្រាប់ Ekitike ដែលត្រូវបានច្រានចោលដោយ Frankfurt ហើយសំណើរបស់ Liverpool ត្រូវគេរំពឹងថានឹងលើសនេះ។
ខ្សែប្រយុទ្ធកណ្តាល វ័យ ២៣ឆ្នាំដែលរកបាន ១៥គ្រាប់ ក្នុងចំណោម ៣១ប្រកួត តាមរយៈជួយ Frankfurt បញ្ចប់ក្នុងតំណែងលេខ៣ នៅ Bundesliga រដូវកាលមុន ក៏មានទំនោរចង់ផ្លាស់ទៅលេងនៅ Premier League ដែរ ពោលគឺក្នុងក្លិបជើងឯកអង់គ្លេស Liverpool តែម្តង។
Frankfurt បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធទោលរូបនេះជាអចិន្រ្ទៃកាលពី ១ឆ្នាំមុន ដោយក្នុងនាមជាដៃគូរបស់អ្នកចាត់ការក្លិបគឺលោក Dino Toppmoller ទៀតផង៕
