ឆ្លើយតបនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាដែលទាមទារការអភិវឌ្ឍសមត្ថភាពជាប្រចាំ លោកគ្រូអ្នកគ្រូជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីបរទេស បានរៀបចំផែនការសកម្មភាព និងវគ្គបណ្តុះបណ្តាល ដើម្បីនាំយកបទពិសោធន៍ពីបរទេសចែករំលែកបន្តជូនដល់សហការីផ្សេងទៀតក្នុងសាលារៀន។
កិច្ចការនេះសំដៅពង្រឹងសហគមន៍វិជ្ជាជីវៈឌីជីថល ដើម្បីបង្កើនសមត្ថភាពរួមគ្នា ពង្រីកប្រសិទ្ធិភាព ចំណេះដឹងបច្ចេកវិទ្យា និងបច្ចេកទេសបង្រៀន-រៀនឌីជីថលបែបថ្មី។ នេះជាការបោះជំហានរួមគ្នាក្នុងការគាំទ្រគោលនយោបាយកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅកាន់អនាគតការអប់រំឌីជីថលដែលពោរពេញដោយឱកាស សម្រាប់កម្ពុជា។




