ក្រសួងវប្បធម៌ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសស្នាដៃរូបថត ឆ្នាំ២០២៥

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់សាធារណជនដែលស្រឡាញ់ និងចូលចិត្តការថតរូប ពិសេសសិស្ស និស្សិត ជ្រាបថា កម្មវិធីប្រឡងស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការដឹងគុណ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងចែករំលែករូបភាព និងការចងចាំល្អៗដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ ស្នាដៃដែលបានជ្រើសរើស នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ជាសាធារណៈ ព្រមទាំងទទួលបានរង្វាន់ចំពោះស្នាដៃឆ្នើម។

កាលបរិច្ឆេទនៃការទទួលពាក្យចូលចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

 [គំរូពាក្យ​ចូលរួម និង​ព័ត៌​មាន​លំអិត​] https://drive.google.com/file/d/17Jwvuk-phPdjwJcu6xFTakjgqj6OsmQJ/view?fbclid=IwY2xjawLhTIxleHRuA2FlbQIxMABicmlkETFVclZyTXYzbDRSaEVLRFhSAR6xvzIQMq2m3rN3U2MBOZUnFupumvgRG7JW056vND9zf0c1ggiDnji2a3ybjg_aem_XHMWSm8zuzcV-GWe5Stbdg

 [ដាក់​ពាក្យ​ចូលរួម​តាមរយៈ​លីងនេះ​] https://docs.google.com/forms/d/e/1FAIpQLSfI6o6fCtdzcCTHf8DOqHm0OBHjMPQZb2rXSkKhHFAknGg_Pg/viewform

ទីតាំង៖ មានអាស័យដ្ឋាននៅ សារមន្ទីរ​ខ្លែង​ខ្មែរ​នៃ​ នាយកដ្ឋានអភិវឌ្ឍន៍​វប្បធម៌ នៅ​​ទល់​មុខ​វិមាន​រដ្ឋសភា ​សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ការ​ការពារ​មរតក​វប្បធម៌​គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗរូប! តោះ​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​មររតក​វប្បធម៌​អរូបី​របស់​យើង​តាមរយៈ​រូបថត​!៕

Written by 

Related posts

Leave a Comment