ក្រុមកីឡាករជម្រើសជាតិកម្ពុជាបុរសអាយុក្រោម ២៣ឆ្នាំ បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ហើយ ដើម្បីចូលរួមការប្រកួត ASEAN U-23 Mandiri Cup™ 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ព្រឹត្តិការណ៍នេះ ក្រុម U23 កម្ពុជា ស្ថិតណៅពូល B ជាមួយវៀតណាម និងឡាវ ខណៈការប្រកួតបើកឆាកប៉ះឡាវ នៅថ្ងៃទី១៦ ខែកក្កដាវេលាម៉ោង១៧៖០០នាទីល្ងាច និងចុងក្រោយប៉ះ វៀតណាម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០៖០០នាទីយប់៕
