កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ,កម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី កម្លាំងប៉ុស្តិ៏ព្រែកឯង កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ សហការជាមួយប៉ុស្តិ៏នគរបាលឈើទាល ស្រុកកៀនស្វាយ បានចុះបង្រ្កាបមុខសញ្ញាប្លន់ម៉ូតូ និងកាន់កាប់អាវុធដោយខុសច្បាប់ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។
កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ រួមទាំងវត្ថុតាង និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលច្បារអំពៅ ដើម្បីបន្តនិតិវិធី៕





