ក្លិបញញួរធំ West Ham United បានយល់ព្រមលក់ខ្សែបម្រើ Mohammed Kudus សញ្ជាតិហ្គាណា ទៅឱ្យគូប្រជែងនៅ Premier League មាន់ខ្នាយមាស Tottenham Hotspur ហើយ ក្នុងតម្លៃ ៥៥លានផោន។
ដើមឡើយក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Spurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។
ការចូលរួមជាមួយ Spurs កីឡាករ Kudus បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មីផងដែរ គឺលោក Thomas Frank៕
