ត្រាំ តែងតាំងរដ្ឋមន្ត្រីដឹកជញ្ជូន ជាប្រមុខ NASA បណ្ដោះអាសន្ន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានសម្រេចជ្រើសរើសរដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy ឱ្យធ្វើជាអ្នកគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការ NASA ស្របពេលតួនាទីនេះកំពុងតែនៅទំនេរ។

លោក Duffy នឹងចូលកាន់តំណែងបណ្ដោះអាសន្ន ស្របពេលជម្លោះរវាងលោក ត្រាំ ជាមួយនឹងមហាសេដ្ឋី Elon Musk ជុំវិញក្បាលម៉ាស៊ីននៃភ្នាក់ងារអវកាសនេះ។

ជម្លោះកើតឡើង បន្ទាប់ពីលោក Elon Musk ចង់ឱ្យសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺលោក Jared Isaacman ចូលដឹកនាំទីភ្នាក់ងារអវកាស តែលោក ត្រាំ បដិសេធ។

ការបង្ហោះរបស់លោក ត្រាំ នៅលើបណ្ដាញ Truth Social ថា លោក Duffy បានបំពេញការងារដ៏ល្អមួយក្នុងការដោះស្រាយកិច្ចការដឹកជញ្ជូន ហើយខ្ញុំជឿជាក់ថាលោក នឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនៃទីភ្នាក់ងារអវកាស ទោះបីជា ក្នុងរយៈពេលខ្លីក៏ដោយ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment