ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។
លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ បញ្ជាក់ដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅទីស្តីការក្រសួង។
នេះបើយោងតាមគណនី ឯកឧត្តម កែវ រតនៈ ផ្សព្វផ្សាយនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។


