Trump ប្រកាសពន្ធ ៥០ភាគរយ លើការនាំចូលទង់ដែង     

យោងតាម ការបង្ហោះនៅលើទំព័រ Truth Social របស់លោកប្រធានាធិបតី Donald Trump បានប្រកាសពីការកំណត់យកពន្ធចំនួន ៥០ ភាគរយ លើការនាំចូលទង់ដែង ទៅកាន់សហរដ្ឋអាមេរិក។

លោក Trump បានចង្អុលបង្ហាញថា លោក កំពុងប្រកាសពន្ធ ៥០ ភាគរយ លើទង់ដែងដែលនឹងចូលជាធរមាន នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីការវាយតម្លៃដ៏ច្បាស់លាស់។

លោក បានកត់សម្គាល់ថា សហរដ្ឋអាមេរិក ត្រូវការទង់ដែង ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក យន្តហោះ កប៉ាល់ គ្រាប់រំសេវ អាគុយ ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល អាវុធលឿនជាងសំឡេង និងដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា ទង់ដែងគឺជារបស់ដែលយើងត្រូវការ និងត្រូវប្រើប្រាស់ច្រើនបំផុតទីពីរ ។

ទន្ទឹមនោះ លោក បានបន្ថែមថា ការដាក់ពន្ធលើការនាំចូលទង់ដែងនេះ គឺលោក នឹងកែសម្រួលចន្លោះប្រហោងដែលកើតមានក្នុងរដ្ឋបាលអាមេរិកមុនរបស់លោក Joe Biden ដោយចោទប្រកាន់អតីតប្រធានាធិបតីថាល្ងង់ខ្លៅ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment