Joao Pedro បានបង្ហាញខ្លួនក្នុងការចាប់ផ្តើមដំបូងរបស់ Chelsea ក្នុងទម្រង់លេងដ៏អស្ចារ្យកាលពីយប់មិញ ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងដើម្បីជួយក្រុម Premier League ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Club World Cup ជាមួយនឹងការទទួលជ័យជម្នះ ២-០ លើក្លឹប Fluminense ។
ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះបានចុះហត្ថលេខាពី Brighton & Hove Albion ក្នុងតម្លៃ ៦០ លានផោន (៨១.៥ លានដុល្លារ) កាលពីសប្តាហ៍មុន ដោយបានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី ១៨ និងនាទីទី៥៦។
លទ្ធផលនេះធ្វើបានឲ្យ Chelsea ត្រូវជួបជាមួយ Real Madrid ឬ Paris St Germain ដែលជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់នេះ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងឡើងនៅថ្ងៃអាទិត្យ៕
