សមត្ថកិច្ចជំនាញបង្ក្រាបការលួចនាំចូលសាច់សត្វបង្កកពីប្រទេស​វៀតណាម​ប្រមាណជាង ៨ តោន

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះបង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨.០១៥ គីឡូក្រាម ដែលឈ្មួញលួចនាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។

សាច់សត្វបង្កកនេះ ឈ្មួញបានដឹកតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ ថាមិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ខណដែលក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ៕




Written by 

Related posts

Leave a Comment