ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងដើរចេញពីអ្នកសម្រុះសម្រួលរវាង រុស្ស៊ី និង អ៊ុយក្រែន ប្រសិនបើមិនមានវឌ្ឍនភាពក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមនោះទេ។

អ្នកនាំពាក្យរបស់លោកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះយើងកំពុងឈានទៅដល់ពេលវេលាដែលត្រូវផ្តល់សំណើជាក់ស្តែងដោយភាគីទាំងពីរអំពីរបៀបបញ្ចប់ជម្លោះនេះ។ របៀបដែលយើងបន្តពីនេះគឺជាការសម្រេចចិត្ត ដែលឥឡូវនេះជាសិទ្ធិសម្រេចរបស់ប្រធានាធិបតី (Donald Trump)។ ប៉ុន្តែបើអ្វីមិនដំណើរការដោយរលូនទេនោះ អាមេរិកនឹងដកខ្លួនចេញពីអ្នកសម្របសម្រួលនៃជម្មោរវាងភាគីទាំងពីរ៕

ដោយ៖ ពេជ្រ