ដោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានចូលរួមជាវិគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ “កសិទេសចរណ៍ (Agrotourism)” អំឡុងព្រឹត្តិការវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៥ នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។

កិច្ចពិភាក្សាបានចែករំលែកទស្សនទាន បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធទៅនឹងគោលនយោបាយ និងការអភិវឌ្ឍន៍កសិទេសចរណ៍នៅកម្ពុជា ជូនដល់ប្រតិភូអន្តរជាតិ និងតំណាងប្រទេសសមាជិកមហាអនុតំបន់មេគង្គ ដោយផ្តោតសំខាន់លើ៖ (១)ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយគាំទ្រកសិទេសចរណ៍ (២)ករណីសិក្សាពីភាពជោគជ័យរបស់កសិទេសចរណ៍ (៣)បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍កសិទេសចរណ៍ (៤)កិច្ចសហការ និងភាពធន់នៃកសិទេសចរណ៍ និង(៥)ជំរុញអភិវឌ្ឍន៍កញ្ចប់ទស្សនកិច្ចកសិទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ (GMS)។







