អំពើពុករលួយជាជំងឺរ៉ាំរ៉ៃដែលគណបក្សនយោបាយក្នុងប្រទេសនានាប្រឈមមុខក្នុងដំណើរអភិបាលកិច្ច

អំពើពុករលួយជាជំងឺរ៉ាំរ៉ៃដែលគណបក្សនយោបាយក្នុងប្រទេសនានាប្រឈមមុខក្នុងដំណើរអភិបាលកិច្ច។ ដូចគ្នានឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងយកកោសិកាដែលមានជំងឺចេញដោយខ្លួនឯងដែរ គណបក្សនយោបាយក៏ត្រូវការ “បន្សាបជាតិពុល”ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ។ មិនដូចគណបក្សនយោបាយលោកខាងលិចដែលពឹងផ្អែកលើ”វិធីសាស្ត្របន្សាបជាតិពុល” ពីខាងក្រៅ ដូចជាការបោះឆ្នោតបង្វិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សកុម្មុយនីស្តចិនបានជ្រើសរើស”ការធ្វើបដិវត្តន៍លើខ្លួនឯង”ដែលជាវិធីសាស្ត្រស្វយ័តនៃ “ការកោសឆ្អឹងដើម្បីព្យាបាលជាតិពុល”និង”បំបាត់ចំណុចរលួយ និងបង្កើតសាច់ថ្មីឡើងវិញ”។វិធីសាស្រ្តនេះបានក្លាយជាគន្លឹះជោគជ័យរបស់គណបក្សដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកលើសពី១០០លាននាក់និងបានកាន់អំណាចរយៈពេល៧៦ឆ្នាំជាប់ៗគ្នារក្សាភាពរឹងមាំរយៈពេលវែង និងដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រនៃការគ្រប់គ្រងនិងភាពចលាចលនិងការរីកចម្រើននិងធ្លាក់ចុះ។

បដិវត្តន៍ចាប់ផ្តើមពី”បាយមួយពេល”មានអំពើពុករលួយមួយប្រភេទដែលកើតចេញពី«តុបាយ»។ បាយមួយពេលហាក់ដូចជារឿងតូចតាច ប៉ុន្តែនេះបានឆ្លុះបញ្ចាំងពីបញ្ហាលំបាកខាងអភិបាលកិច្ចដែលគណបក្សកាន់អំណាចត្រូវប្រឈមមុខ។ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ ២០១២ការចំណាយលើការជប់លៀងដោយប្រើប្រាស់ថវិការរដ្ឋរបស់ប្រទេសចិនបានឈានដល់៣៣.៤២៩ប៊ីលានយន់ (ប្រហែល៥.៣២៨ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ សវនកម្មរបស់សហភាពអឺរ៉ុបបានរកឃើញថាការចំណាយលើម្ហូបអាហារផ្លូវការរបស់រដ្ឋជាសមាជិកលើសពីផែនការកំណត់ចំនួន៣៧០លានអឺរ៉ូ(ប្រហែល៤៣០លានដុល្លារអាមេរិក)។មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា “ធាតុពិតនៃការជប់លៀងដោយប្រើប្រាស់ថវិការរដ្ឋគឺការបំពានអំណាច” “ពិធីជប់លៀងដោយប្រើប្រាស់ថវិការដ្ឋតែងតែពាក់ព័ន្ធនឹងការជួលអំណាច ការជប់លៀងបែបនេះបង្កប់នូវការផ្ទេរផលប្រយោជន៍។ វាហាក់ដូចជា”ទំនាក់ទំនង” ប៉ុន្តែតាមពិតវាគឺប្រតិបត្តិការការយកលុយផ្ទេរអំណាច និងការបង្កើតក្រុមបក្សពួក ដែលនាំឱ្យមានបញ្ហាអំពើពុករលួយជាបណ្តើរៗ។

ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលលោក Xi Jinping ត្រូវបានជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិននៅក្នុងឆ្នាំ២០១២ លោកបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ”បទប្បញ្ញត្តិទាំង៨” ដើម្បីកែលម្អរចនាប័ទ្មការងារ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។  ខ្លឹមសារ”បទប្បញ្ញត្តិទាំង៨”រួមមានការអនុវត្តការសន្សំសំចៃ ការកំណត់ដំណើរទស្សនកិច្ចនៅបរទេស និងការកំណត់របៀបវារៈកិច្ចប្រជុំជាដើម។

យើងអាចសង្កេតឃើញពីនេះថា បដិវត្តន៍ដែលចាប់ផ្តើមដោយ “បាយមួយពេល” មិនមែនជាចលនាដែលអនុវត្តតែមួយពេលនោះទេ ហើយក៏មិនឆ្លុះបញ្ចាំងត្រឹមតែការកែទម្រង់គណបក្ស និងរចនាប័ទ្មនយោបាយនោះទេ។ ផ្ទុយទៅវិញ បក្សកម្មុយនីស្តចិនបានប្រើវិធី “បង្វែរកាំបិតមកលើខ្លួន” ដើម្បីបញ្ចូលធាតុទាំងបីគឺ “មិនហ៊ានពុករលួយ មិនអាចពុករលួយនិង មិនចង់ពុករលួយ” ដើម្បីបង្កើតជាកម្លាំងប្រឆាំងអំពើពុករលួយជាប្រព័ន្ធ។

ការធ្វើបដិវត្តន៍លើខ្លួនឯង៖ ចម្លើយនៃការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រវដ្ដប្រវត្តិសាស្ត្រសំដៅលើបាតុភូតវិលជុំដែលអំណាចមួយជាធម្មតាពីពង្រីកធំដល់ធ្លាក់ចុះ ពីការគ្រប់គ្រងដល់ភាពវឹកវរ ហើយបន្ទាប់មកត្រូវបានជំនួសដោយរបបថ្មីមួយ។ខ្លឹមសាររបស់វាគឺក្រុមកាន់អំណាចត្រូវបានបំបែកចេញពីមហាជនដោយសារតែអំពើពុករលួយនៃអំណាច ហើយនៅទីបំផុតបាត់បង់មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់ខ្លួន។ ហេតុដូច្នេះតើធ្វើដូចម្តេច ដើម្បីដកខ្លួនចេញពីវដ្តនេះ? នេះជាប្រធានបទប្រវត្តិសាស្ត្រនិងជាក់ស្តែងដ៏សំខាន់មួយដែលសមាជិកបក្សកុម្មុយនីស្តចិនបាននិងកំពុងស្រាវជ្រាវអស់រយៈពេល១រយឆ្នាំ។

លោកប្រធានម៉ៅ សេទុង ដែលជាមេដឹកនាំដំបូងគេនៃបក្សកុម្មុយនីស្តចិន ធ្លាប់បានផ្តល់ចម្លើយដំបូងក្នុងការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រពោលគឺការតាមដានពីប្រជាជន។លោកជឿថា ទាល់តែអនុញ្ញាតឱ្យប្រជាជនតាមដាន នោះរដ្ឋាភិបាលទើបមិនហ៊ានបណ្ដែតបណ្ដោយខ្លួនដែរ។

នៅឆ្នាំ២០២១ ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន និងជាស្នូលនៃការដឹកនាំរបស់បក្ស លោក Xi Jinping បានសង្ខេបបទពិសោធន៍នៃការគ្រប់គ្រងបក្សដោយគ្រប់ជ្រុងជ្រោយនិងតឹងរ៉ឹង ហើយបានលើកឡើងនូវចម្លើយទីពីរចំពោះការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ នោះគឺធ្វើបដិវត្តន៍លើខ្លួនឯង។ តក្កវិជ្ជាស្នូលគឺដើម្បីជម្នះលើជោគវាសនាធ្លាក់ចុះនៃអំណាចតាមរយៈការធ្វើបដិវត្តន៍លើខ្លួនឯងយ៉ាងសកម្មពោលគឺបង្វែងផ្លែកាំបិតមកខ្លួនឯង។ លោកបានលើកឡើងថា គណបក្សនយោបាយគួរតែលុបបំបាត់មន្ត្រីពុករលួយ (ការបន្សុទ្ធខ្លួនឯង) កំណែទម្រង់ (ការកែលម្អខ្លួនឯង) ការច្នៃប្រឌិតទ្រឹស្តី (កំណែទម្រង់ខ្លួនឯង) និងការកសាងសមត្ថភាព(ការលើកកម្ពស់ខ្លួនឯង)ដើម្បីលុបបំបាត់យ៉ាងសកម្មនូវហានិភ័យនៃការផ្តាច់អំណាចពីខាងក្នុងនិងជៀសវាងកំហុសនៃប្រវត្តិសាស្ត្រកើតឡើងវិញ។

ប្រសិនបើការតាមដានរបស់ប្រជាជនគឺជាសម្ពាធខាងក្រៅដែលបង្ខំឱ្យមានការកំណត់នៃអំណាច នោះការធ្វើបដិវត្តន៍លើខ្លួនឯងគឺជាការកម្លាំងចលករផ្ទៃក្នុងដែលជំរុញឱ្យមានការកែទម្រង់ដោយខ្លួនឯង។ការធ្វើបដិវត្តន៍លើអភិបាលកិច្ចដោយខ្លួនឯង ការពារនិងរៀបចំជាប្រព័ន្ធនេះមិនត្រឹមតែជៀសវាងភាពយឺតយ៉ាវនៃការត្រួតពិនិត្យខាងក្រៅប៉ុណ្ណោះទេ ក៏ថែមទាំងដោះស្រាយបញ្ហាអភិបាលកិច្ច ដែល”ពេទ្យមិនព្យាបាលខ្លួនឯង”ដើម្បីឱ្យគណបក្សកាន់អំណាចអាចរក្សាទំនាក់ទំនងជាមួយប្រជាជនជានិច្ចក្នុងការបន្សុទ្ធថាមវន្ត ឈានដល់ការដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រ។

ការតាមដានពីប្រជាជន និងធ្វើបដិវត្តន៍លើខ្លួនឯងមានប្រភពចេញពីចរិតលក្ខណៈរបស់បក្សកុម្មុយនីស្តចិន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន។ ការតាមដានពីប្រជាជនលាតត្រដាងពីបញ្ហា ហើយធ្វើបដិវត្តន៍លើខ្លួនឯងគឺដោះស្រាយបញ្ហា ហើយទីបំផុតបូកសរុបទៅជាបេសកកម្មដើមរបស់បក្សកុម្មុយនីស្តចិន ដែលស្វែងរកសុភមង្គលជូនប្រជាជន៕

Written by 

Related posts

Leave a Comment