ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតជាមួយហ្វីលីពីន ក្នុងវគ្គជម្រុះពូល G លើកទី២ AFC Women’s Asian Cup Australia 2026 នៅថ្ងៃទី២ កក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧យប់។
សម្រាប់ការប្រកួតលើកទី១ ក្រុមនារីកម្ពុជា បានប្រកួតស្មើជាមួយក្រុមនារីហុងកុង ដោយលទ្ធផល ១-១ ខណៈក្រុមនារីហ្វីលីពីន បានយកឈ្នះលើក្រុមនារីអារ៉ាប៊ីសាអ៊ូឌីត ៣-0។
ក្នុងថ្ងៃជាមួយគ្នានេះ នាវេលាម៉ោង ៤រសៀល អារ៉ាប៊ីសាអ៊ូឌីត ត្រូវប្រកួតជាមួយហុងកុង។ ក្នុងពូល G ហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់លេខ១ មាន ៣ពិន្ទុ។ ហុងកុង នៅលេខ២ មាន១ពិន្ទុស្មើរគ្នាជាមួយកម្ពុជា នៅចំណាត់ថ្នាកលេខ៣។ រីឯ អារ៉ាប៊ីសាអ៊ូឌីត នៅចំណាត់ថ្នាក់លេខ៤ មិនមានពិន្ទុ៕
