នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ខណៈអះអាងថា ជាដំណើរការដ៏សមស្របមួយ។

តុលាការធម្មនុញ្ញ បានទទួលយកញត្តិដែលដាក់ដោយសមាជិកព្រឹទ្ធសភាមួយក្រុម ដែលស្នើឲ្យបណ្តេញលោកស្រី Paetongtarn ចេញពីតំណែង។
ញត្តិចោទថា លោកនាយករដ្ឋមន្ត្រី បានបំពានលើក្រមសីលធម៌ បន្ទាប់ពីបែកធ្លាយសំលេងសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងបញ្ហាព្រំដែន។
ជាលទ្ធផល តុលាការ បានបញ្ជាឱ្យព្យួរតំណែង លោកស្រី Paetongtarn បណ្ដោះអាសន្ន ដោយរង់ចាំការសម្រេចចុងក្រោយ៕

ដោយ៖ ពេជ្រ