មេបក្សប្រឆាំង រិះគន់សុន្ទរកថាសុំទោសរបស់លោក Yoon ថាមិនសមនឹងទង្វើទាល់តែសោះ

មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយថា សុន្ទរកថាខ្លីៗរបស់ប្រធានាធិបតី លោក Yoon Suk Yeol ដែលចេញមកសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុស គឺមិនសមនឹងអ្វីដែលសាធារណជនរំពឹងទុកនោះទេ ដោយបន្ថែមថា លោក ខកចិត្តនឹងលោក Yoon ជាខ្លាំង។

លោក Lee សមាជិកសភា និងជាមេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យកូរ៉េ បានលើកឡើងថា ហានិភ័យដ៏ធំបំផុតសម្រាប់កូរ៉េខាងត្បូងនាពេលនេះគឺអត្ថិភាពរបស់ប្រធានាធិបតីខ្លួនឯង។

លោក បន្តថា គ្មានផ្លូវណាផ្សេងក្រៅពីការបញ្ចប់តំណែង លោក Yoon ឡើយ ឬក៏ការចោទប្រកាន់ណាមួយដ៏មានសក្ដានុពលនោះទេ ។

គួរបញ្ជាក់ថា លោក Yoon បានសុំទោសសាធារណៈជន និងព្រមទទួលស្គាល់កំហុស បន្ទាប់ពីប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកបន្ទាន់ កាលពីយប់ថ្ងៃអង្គារ ដែលលោក អះអាងថា ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនីស្ត និងចាប់ខ្លួនអ្នកនយោបាយដែលមានគំនិតបះបោរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment