ខ្សែការពារជម្រើសជាតិថៃ កីឡាករ Jonathan Khemdee បានចាត់ទុក ក្រុមគោព្រៃកម្ពុជា និង ម៉ាឡេស៊ី ជាក្រុមខ្លាំងក្នុងពូលសម្រាប់ការប្រកួតពានរង្វាន់ASEAN Mitsubishi Electric Cup 202 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ASEAN United ខ្សែការពារជម្រើសជាតិថៃ កីឡាករ Jonathan Khemdee បាននិយាយថា«ខ្ញុំចូលចិត្តលេងទល់នឹងក្រុមខ្លាំង។ នៅក្នុងពូលរបស់យើង ខ្ញុំចង់លេងទល់នឹង ម៉ាឡេស៊ី ព្រោះខ្ញុំគិតថា ពួកគេជាក្រុមដ៏ល្អ និង ក្រុមកម្ពុជា ដូចគ្នា ព្រោះខ្ញុំបានឃើញក្នុងព័ត៌មាន ថា ពួកគេមានកីឡាករចូលសញ្ជាតិដល់ទៅ ៦នាក់»។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ខាងលើនេះក្រុមដីរីសឹកថៃ ស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី,កម្ពុជា,សឹង្ហបុរី និងទីម័រខាងកើត៕