ប្រមុខយោធាមីយ៉ាន់ម៉ា បញ្ជាក់ផែនការបោះឆ្នោតចុងឆ្នាំ ខណក្រុមប្រឆាំងពហិការមិនចូលរួម

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅក្នុងខែធ្នូ និងខែមករា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ។

របបយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិលជាច្រើនភាគី។

ទោះជាយ៉ាងណា ក្រុមប្រឆាំង គ្រោងធ្វើពហិការមិនចូលរួមការបោះឆ្នោត រួមទាំងតំបន់ធំៗដែលគ្រប់គ្រងដោយពួកឧទ្ទាមប្រឆាំងរបបយោធានេះ ខណៈអ្នកសង្កេតការណ៍ អះអាងថា ការបោះឆ្នោតនេះ នឹងមិនយុត្តិធម៌នោះទេ។

កាសែតរដ្ឋ The Global New Light of Myanmar រាយការណ៍ថា មេដឹកនាំរបបយោធាលោក Min Aung Hlaing បានលើកឡើង នៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Naypyidaw កាលពីថ្ងៃពុធ ដោយសន្យាថាការបោះឆ្នោតនឹងធ្វើឡើង នៅខែធ្នូឆ្នាំនេះ និងខែមករា ឆ្នាំក្រោយ ដើម្បីឆ្ពោះទៅរកសន្តិភាពពេញលេញ។

កាលពីថ្ងៃពុធ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយថា របបយោធា កំពុងព្យាយាមប្រើល្បិច ដើម្បីរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់ខ្លួន៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment