លោក Pau Marti Vicente គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា ការប្រកួតពានរង្វាន់ ASEAN Cup 2024 នឹងក្លាយជាការប្រកួតចុងក្រោយរបស់លោកជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី។
លោក Vicente បានបញ្ជាក់ថាការចាកចេញរបស់លោកគឺដោយសារតែការសម្រេចចិត្តមួយដែលបានធ្វើឡើងជាផ្នែកមួយនៃការរៀបចំក្រុមឡើងវិញរបស់ក្រុមជម្រើសជាតិ ។ ក្រោមរចនាសម្ព័ន្ធថ្មីនេះ គ្រូបង្វឹក និងក្រុមគ្រូបង្វឹកថ្មីនឹងត្រូវបានតែងតាំងឱ្យដឹកនាំក្រុមម៉ាឡេស៊ី ដើម្បីត្រៀមការប្រកួត AFC Asian Cup Qualifiers 2027 ចាប់ផ្តើមនៅឆ្នាំក្រោយ។លោក Vicente ត្រូវតែងតាំងជាគ្រូបង្វឹកម៉ាឡេស៊ីនៅខែសីហា បន្តវេនពីលោក Kim Pan-gon។ លោក Vicente បានដឹកនាំម៉ាឡេស៊ីឈ្នះ៣ ស្មើ១ ។
សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ត្រូវបានគេរំពឹងថានឹងបង្ហាញរចនាសម្ព័ន្ធថ្មីសម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ៕