NOCC នឹងប្រារព្ធទិវាអូឡាំពិកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចុងសប្ដាហ៍នេះ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧ព្រឹកតទៅ។

Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំឭកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំ។

តាមគម្រោងកម្មវិធីនេះ នឹងមានការចូលរួមពីសិស្សានុសិស្សចំនួន៤០០នាក់មកពីវិទ្យាល័យឫស្សីកែវ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១០០នាក់ ទៀតសរុប៥០០នាក់។

ក្នុងពិធីដ៏រីករាយនេះ សិស្សានុសិស្សនឹងបានចូលរួមលេងកីឡាកម្សាន្ដសប្បាយ (Fun Run) និងប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សនឹងបានទស្សនាសារមន្ទីរអូឡាំពិក និងទទួលបានវិញ្ញាបនបត្រទៀតផង។

សូមបញ្ជាក់ថា ការប្រារព្ធទិវាអូឡាំពិកនៅថ្ងៃទី២២ ខែមិថុនា នេះក៏ជាការអបអរខួបអូឡាំពិក នៅថ្ងៃទី២៣ ខែមិថុនា ផងដែរ៕(ដកស្រុងពី៖ Olympiccambodia)

Written by 

Related posts

Leave a Comment