តម្លៃ​ប្រេង​សាំងសកល ហក់ឡើង​វិញ នៅថ្ងៃនេះ

តម្លៃប្រេងសាំង បានកើនឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ចុះប៉ុន្មានថ្ងៃនេះ ខណដែលអ្នកវិនិយោគ វាយតម្លៃស្ថិរភាពនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៧៥ សេន ឬ ១.១ ភាគរយ ស្មើនឹង ៦៧.៨៩ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៧១ សេន ឬ ១.១ ភាគរយ ស្មើនឹង ៦៥.០៨ ដុល្លារ។

តម្លៃ បានកើនឡើងដល់កម្រិតខ្ពស់មួយក្នុងរយៈពេល ៥ ខែ បន្ទាប់ពីសហរដ្ឋអាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment