ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅភ្នំពេញ និងតាមបណ្តាខេត្តនានា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដោយគ្របដណ្តប់លើផ្ទៃដីចាប់ពី២៥ទៅ៣៥ភាគរយ ខណៈរលកសមុទ្រនឹងមានកម្ពស់មធ្យមអតិបរមា១,៥០ ម៉ែត្រ។
