សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ ឡូបាតូ រដ្ឋធានីឌីលី ដោយជើងយន្តហោះពិសេស និវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅរដ្ឋធានីឌីលី) បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់៕



