ក្រុមបិសាចក្រហម Manchester United បានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ ៦០លានផោន ដើម្បីចរចាទិញខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Bryan Mbeumo ពីក្លិបរួមលីគ Brentford។
ក្នុងខែនេះ Man Utd បានតថ្លៃ Mbeumo ក្នុងតម្លៃប្រមាណ ៤៥លានផោន អមដោយប្រាក់បន្ថែម ១០លានផោនផ្សេងទៀតដែរ ប៉ុន្តែត្រូវបានក្លិបឃ្មុំបដិសេធ មុនបង្កើនដល់ ៦០លានផោន ដើម្បីចរចាបន្តស្ថិតក្នុងសប្តាហ៍នេះ។
ប្រសិនបើជោគជ័យមែន នោះកីឡាករវ័យ ២៥ឆ្នាំខាងលើនេះ នឹងក្លាយជាសមាជិកថ្មីទី២ របស់បិសាចក្រហម ក្រោយការមកដល់របស់ខ្សែប្រយុទ្ធដូចគ្នា Matheus Cunha ក្នុងតម្លៃ ៦២.៥លានផោនពីក្លិប Wolves៕
