លោក Xi Jinping នឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស

អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

គួរបញ្ជាក់ថា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដើម្បីធ្វើបទឧទ្ទេសនាមអំពីការងាររៀបចំចាត់ចែងនៃសកម្មភាពរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ៕

Written by 

Related posts

Leave a Comment