ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Milos Kerkez ពី Bournemouth ។
កីឡាករសញ្ជាតិហុងគ្រីវ័យ ២១ ឆ្នាំរូបនេះគ្រោងនឹងចូលរួមជាមួយក្រុមជើងឯក Premier League បន្ទាប់ពីចំណាយពេល២រដូវកាលជាមួយក្រុម Bournemouth ។ ក្រុម Bournemouth ក៏បានចុះហត្ថលេខាលើកីឡាករ Adrien Truffert ពី Rennes រួចហើយដើម្បីជំនួស Kerkez ផងដែរ៕
