ទីបំផុត K-League អាចចុះ​កុងត្រាយកអ្នកចាំទីបរទេស​បានវិញហើយ ក្រោយរួចបម្រាម២៧ឆ្នាំ

កីឡាករចាំទីអន្តរជាតិនានា នឹងត្រូវបានអនុញ្ញាតឱ្យទៅប្រកបអាជីពបាល់ទាត់នៅដែនដីប្រទេសកូរ៉េខាងត្បូងបានវិញហើយ ក្រោយពេលបម្រាមរយៈពេល ២៧ឆ្នាំត្រូវបានបិទបញ្ចប់ ត្រឹមថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។

សូមជម្រាបថា បម្រាមចំពោះវត្តមានអ្នកចាំទីបរទេសលេងក្នុងលីគកំពូល K-League ត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍អ្នកចាំទីក្នុងស្រុក ដើម្បីធានាបានថា ពួកគេមានម៉ោងលេងគ្រប់គ្រាន់។ ទោះជាយ៉ាងណា វាមានតែ ១០ក្លិបអាជីពប៉ុណ្ណោះនៅកូរ៉េ និងមាន ២៦ក្លិបសរុបតែប៉ុណ្ណោះ កំពុងលេងក្នុងក្របខណ្ឌកំពូលទាំង២ នៃប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការរបស់សហព័ន្ធបាល់ទាត់កូរ៉េបានបញ្ជាក់ថា «ចាប់ពីឆ្នាំ២០២៦ តទៅ បណ្តាក្លិបទាំងអស់អាចចុះកិច្ចសន្យានាំយកកីឡាករចាំទីបរទេសមករួមក្រុមបាន។ កន្លងមក K-League បានរឹតត្បឹតចំពោះការនាំយកកីឡាករបរទេសមកលេងនៅទីនេះផ្តើមឡើងពីឆ្នាំ១៩៩៦ និងលែងមានតែម្តងនៅ ៣ឆ្នាំបន្ទាប់ ដើម្បីផ្តោត និងការអភិវឌ្ឍន៍កីឡាករក្នុងស្រុកដែលមានស្រាប់តែប៉ុណ្ណោះ»៕

Written by 

Related posts

Leave a Comment