ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានសហការជាមួយស្ថានីយវិទ្យុនិងទូរទស្សន៍របស់ប្រធានាធិបតីកាហ្សាក់ស្ថាន បើកធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាស៊ីកណ្តាលឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលប្រធានាធិបតីកាហ្សាក់ស្ថាន នាថ្ងៃទី ១៦ ខែមិថុនា ។
លោក Kassym- Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានផ្ញើសារលិខិតដើម្បីជូនពរឱ្យសកម្មភាពនេះទទួលបានសមិទ្ធផលដ៏សម្បូរបែប ព្រមទាំងថ្លែងអំណរគុណដ៏ស្មោះចំពោះភ្ញៀវកិត្តិយសគ្រប់រូបផងដែរ។
ក្នុងពិធីបានចេញផ្សាយ « គំនិតផ្តួចផ្តើមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិន-អាស៊ីកណ្តាល » កម្មវិធីឆ្នើមមួយចំនួន ដែលសហការផលិតដោយប្រទេសចិននិងប្រទេសអាស៊ីកណ្តាលក៏ត្រូវបានចាក់ផ្សាយជាផ្លូវការផងដែរ ព្រមទាំងសកម្មភាពបទយកការណ៍ «ធ្វើដំណើរនៅអាស៊ីកណ្តាល » ដែលសហការដោយប្រព័ន្ធសារព័ត៌មានចិន- អាស៊ីកណ្តាលបញ្ចប់ដោយជោគជ័យ។ ។ ភ្ញៀវកិត្តិយសប្រហែល១៥០រូប ដែលជាឥស្សរជនល្បីៗមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាននិងការអប់រំជាដើម នៃប្រទេសចិននិងអាស៊ីកណ្តាលបានអញ្ជើញចូលរួមពិធីនេះ៕
