កីឡាករវៀតណាម Nguyen Xuan Son បានធ្វើការវះកាត់ដោយជោគជ័យ ក្រោយរបួសធ្ងន់ធ្ងរដែលខ្លួនបានទទួលរងកំឡុងពេលការប្រកួត ASEAN Championship 2024 វគ្គផ្តាច់ព្រ័ត្រ។
បើតាមវេជ្ជបណ្ឌិតបានឲ្យដឹងថា Xuan Son ត្រូវចំណាយពេល២ខែ ដើម្បីជាសះស្បើយរបួសឆ្អឹង ក្រោយការវះកាត់ និងស្តារនីតិសម្បទា និងហ្វឹកហាត់៦ខែបន្ថែម។ ប្រសិនបើអ្វីៗរីកចម្រើនដោយរលូន Xuan Son អាចនឹងវិលត្រឡប់មកកាន់បាល់ទាត់កម្រិតកំពូលវិញក្នុងរយៈពេល៨ខែ។
រយៈពេលនេះមានន័យថា Xuan Son ទំនងជាខកខាន ២ ប្រកួតដំបូងរបស់វៀតណាម ក្នុងវគ្គជម្រុះ AFC Asian Cup 2027 ទល់នឹងនេប៉ាល់ និងម៉ាឡេស៊ី៕