​កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាបរទេស) ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ីកណ្តាលទាំង៥

ថ្ងៃទី ១៦ ខែមិថុនា  កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត » (ភាសាបរទេស) បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ីកណ្តាលទាំង ៥។ លោក Kassym- Jomart Tokayev  ប្រធានាធិបតីកាហ្សាក់ស្ថានបានផ្ញើសារលិខិត ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះ។

សូមបញ្ជាក់ថា  កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត » (ភាសាបរទេស)  ដែលជាកម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសប្រយោគ និងកំណាព្យបុរាណចិន  ដែលលោក  Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រើក្នុងសុន្ទរកថាសំខាន់ៗ អត្ថបទសំខាន់ៗ និងក្នុងពិធីជួបសំណេះសំណាល  ដែលផ្តោតលើប្រធានបទដូចជា ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ  ,  ការអភិវឌ្ឍបច្ចេកវិទ្យា  , ការអភិរក្សអេកូឡូស៊ី  និងការច្នៃប្រឌិតថ្មីនៃវប្បធម៌ជាដើម  ដែលអភិប្បាយពីមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ស៊ីជម្រៅនៃគំនិតអភិបាលកិច្ចរបស់លោក Xi Jinping  ប្រធានរដ្ឋចិន តាមរយៈរឿងរ៉ាវដ៏រស់រវើក  ដែលបង្ហាញពីគុណតម្លៃសកលភាវូបនីយកម្មនៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

Written by 

Related posts

Leave a Comment